Month: August 2020

សង្រ្គាមបានចប់ហើយ

បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​២​ បាន​បញ្ចប់ លោក​ហ៊ីរូ អូណូដា(Hiroo Onoda) បាន​បន្ត​លាក់​ខ្លួន​ក្នុង​ព្រៃ អស់​រយៈ​ពេល​២០​ឆ្នំា ដោយ​មិន​ព្រម​ជឿថា​ ប្រទេស​របស់​គាត់ បាន​ចុះ​ចាញ់សង្រ្គាម​នោះ​ឡើយ។ កាល​សម័យ​សង្រ្គាម អ្នក​ដឹក​នាំ​យោធា​របស់​ប្រទេស​ជប៉ុន​បាន​បញ្ជូន​លោក​អូណូដា ឲ្យ​ទៅ​កោះ​ដាច់​ស្រយ៉ាល​មួយ ក្នុង​ប្រជុំ​កោះ​(លូបាង)នៃ​ប្រទេស​ភីលីពីន ដើម្បី​ឈ្លប​មើល​កង​ទ័ព​សម្ព័ន្ធ​មិត្ត។ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ត្រូវ​បាន​ចុះ​ហត្ថលេខា ហើយ​ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​បញ្ចប់ លោ​កអូណូដា​បាន​បន្ត​រស់​នៅ​ក្នុង​ព្រៃ។ នៅ​ឆ្នាំ ១៩៧៤ មេ​បញ្ជា​ការរបស់​លោក​អូណូដា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កោះ​នោះ ដើម្បី​ស្វែង​រក​គាត់ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា សង្រ្គាម​បាន​ចប់​ហើយ។​

អស់​រយៈ​ពេល​បី​ទសវត្សរ៍​នោះ លោក​អូណូដា​បាន​រស់​នៅ ដោយ​ការ​ខ្វះ​ខាត តែ​ម្នាក់​ឯង​ក្នុង​ព្រៃ ដោយសារ​គាត់មិន​ព្រម​ចុះ​ចាញ់ ដោយ​មិន​ជឿ​ថា សង្រ្គាម​បាន​បញ្ចប់​នោះ​ឡើយ។ យើង​ក៏​អាច​ប្រព្រឹត្ត​ខុស​ដូច​គាត់​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រកាស់​សេចក្តី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ថា “យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់”(រ៉ូម ៦:៣)។ ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​បាន​ឈ្នះ​ការ​កុហក់​របស់​សាតាំង ការភ័យ​ខ្លាច​សេចក្តី​ស្លាប់ និង​កាត់​ផ្តាច់​ចំណង​នៃ​អំពើ​បាប ដោយ​អំណាច​ចេស្តា​ព្រះ​អង្គ។ ទោះ​យើង​បាន “ស្លាប់​ខាងឯ​បាប” ហើយ “បាន​រស់​ខាង​ឯ​ព្រះ”(ខ.១១)ក៏​ដោយ ក៏​ជា​ញឹក​ញាប់ យើង​ហាក់​ដូច​ជា​នៅ​តែ​បន្ត​រស់​នៅ ក្រោមអំណាច​នៃ​ការ​អាក្រក់។ យើង​ចាញ់​ការ​ល្បួង ដោយ​ធ្វើ​តាម​ការ​លួង​លោម​របស់​អំពើ​បាប។ យើង​ស្តាប់​តាម​ការកុហក​របស់​អារក្ស ដោយ​មិន​បាន​ទុក​ចិត្ត​ព្រះ​យេស៊ូវ។ ប៉ុន្តែ យើង​មិន​ត្រូវ​ចុះ​ចាញ់​ឡើយ។  យើង​មិន​ចំា​បាច់​ត្រូវរស់​នៅ តាម​ការ​បោក​បញ្ចោត​នោះ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ឱប​ក្រសោប​យក​រឿង​ដ៏​ពិត​នៃ​ជ័យ​ជម្នះរបស់​ព្រះ​គ្រីស្ទ ដោយ​ពឹង​អាង​ព្រះ​គុណ​ព្រះ​អង្គ។…

ការកែតម្រង់ដ៏សប្បុរស

អាកាស​ធាតុ នៅ​ដើម​រដូវ​ផ្ការីក គឺ​ពិត​ជា​ធ្វើ​ឲ្យ​ស្រស់​ស្រាយ​ណាស់។ ​ភរិយា​របស់​ខ្ញុំ​បាន​រួម​ដំណើរ​កម្សាន្ត​ជា​មួយ​ខ្ញុំ ដោយ​ ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង។​ ប៉ុន្តែ សម្រស់​នៃ​ពេល​វេលា ដែល​យើង​មាន​ជា​មួយ​គ្នា អាច​ប្រែ​ក្លាយ​ជា​សោកនាដ​កម្ម​ភ្លាម​ៗ បើ​សិន​ជា​ខ្ញុំ​មិន​បាន​ឃើញ​ផ្លាក​សញ្ញា​ពណ៌​ក្រហម លាយ​ស ដែល​បាន​ឲ្យ​ដំណឹង​ខ្ញុំ​ថា ខ្ញុំ​កំពុង​តែ​ទៅតាម​ទិស​ដៅ​ខុស​ហើយ។ ​ដោយ​សារ​ខ្ញុំ​បាន​ឃើញ​ផ្លាក “ហាម​ចូល” នៅ​ចំពោះ​មុខ​ខ្ញុំ ខ្ញុំ​ក៏​បាន​ប្រញាប់​បត់​ចង្កូត​ឡាន ប៉ុន្តែ ខ្ញុំ​មាន​ការ​ភិត​ភ័យ ពេល​ដែល​ខ្ញុំ​គិត​ដល់​គ្រោះ​ថ្នាក់ ដែល​ខ្ញុំ​អាច​នាំ​មក​ឲ្យ​ភិរយា​ខ្ញុំ និង​ខ្លួន​ឯង ព្រម​ទាំង​អ្នក​ដទៃ បើ​សិន​ជា​ខ្ញុំ​មិន​អើពើរ​ចំពោះ​ផ្លាក​សញ្ញា ដែល​រំឭក​ខ្ញុំ​ថា ខ្ញុំ​កំពុង​តែ​ទៅ​តាម​ផ្លូវ​ខុស។​

ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​យ៉ាកុប​ បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការ​កែ​តម្រង់។ ក្នុង​ចំណោម​យើង តើមាន​នរណា​ខ្លះ ដែល​មិន​ត្រូវ​ការ “ការ​កែ​តម្រង់” ពី​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង ដើម្បី​ឲ្យ​យើង​ងាក​ចេញ​ពីសកម្ម​ភាព ការ​សម្រេច​ចិត្ត ឬ​បំណង​ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់? តើ​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ ដែល​អាច​កើត​ឡើងចំពោះ​យើង ឬ​អ្នក​ដទៃ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់ មក​ជួយ​ណែនាំ​យើង ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ?

បទ​គម្ពីរ​យ៉ាកុប ៥:២០ បាន​ចែង​ថា “អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក​អនន្ត​ផង”។ ត្រង់​ចំណុច​នេះ សាវ័ក​យ៉ាកុប​កំពុង​តែ​និយាយ​សង្កត់​ធ្ងន់ អំពី​តម្លៃ​នៃ​ការ​កែ​តម្រង់ ដោយ​ចិត្ត​សប្បុរស។ ការ​កែ​តម្រង់ គឺ​ជា​ការ​បង្ហាញចេញ​នូវ​សេចក្តី​មេត្តា​របស់​ព្រះ។…

ការប្រគំតន្រ្តីជីវិតជាមួយព្រះជាម្ចាស់

នៅ​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តី​កុមារ ខ្ញុំ​បាន​មើល​គ្រូ និង​សិស្ស​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ពី​មុខ​ព្យាណូ​មួយ​គ្រឿង។ មុន​ពេល​ការ​ប្រគុំ​តន្រ្តី​ជា​គូ​ចាប់​ផ្តើម គ្រូ​ក៏​បាន​ចូល​ទៅ​ជិត​សិស្ស ដើម្បី​ខ្សិប​ប្រាប់​ការណែ​នាំ​មួយ​ចំនួន ជា​ចុង​ក្រោយ។ នៅ​ពេល​ដែល​តន្រ្តី​បានបន្លឺ​សម្លេង​ឡើង ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា សិស្ស​បាន​លេង​ភ្លេង តាម​ទំនុក​ភ្លេង​ដ៏​សាមញ្ញ​មួយ ខណៈ​ពេល​ដែល​គ្រូ​របស់គាត់​បាន​លេង​អម​ជា​មួយ​គាត់ ដើម្បី​ឲ្យ​ទំនុក​ភ្លេង​នោះ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ និង​ពិរោះ។ ជិត​ដល់​ចុង​បញ្ចប់​នៃ​ការ​ប្រគុំ​នេះ គ្រូ​របស់​គាត់​ក៏​បាន​ងក់​ក្បាល់ ដើម្បី​បង្ហាញ​ការ​ពេញ​ចិត្ត ចំពោះ​ការ​លេង​តន្រ្តី​របស់​គាត់។​

ជីវិត​របស់​យើង ក្នុង​ព្រះ​យេស៊ូវ គឺ​មាន​លក្ខណៈ​ជា​ការ​ប្រគុំ​ជា​គូ ជា​ជាង​ការ​ប្រគុំ​ទោល។ ជួន​កាល​ ខ្ញុំ​ភ្លេច​ថា ព្រះ​អង្គ​ “កំពុងតែ​អង្គុយ​ក្បែរ​ខ្ញុំ” ហើយ​ខ្ញុំ​អាច “ប្រគុំ​តន្រ្តី​ជីវិត” ដោយ​អំណាច និង​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។ ពេល​ណា​ខ្ញុំ​ព្យាយាម​ស្តាប់​បង្គាប់​តាម​ព្រះ​អង្គ ដោយ​កម្លាំង​ខ្លួន​ឯង នោះ​គឺ​មិន​ខុស​ពី​ការ​លេង​ភ្លេង​ឲ្យ​ត្រូវ​ណោត ដោយ​សមត្ថ​ភាព​ខ្លួន​ឯង​នោះឡើយ ដែល​ធ្វើ​ឲ្យ​ភ្លេង​ហាក់​ដូច​ជា​មិន​ត្រូវ​បទ និង​មិន​ស៊ី​ជម្រៅ។ ខ្ញុំ​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា ដោយ​សមត្ថ​ភាព​របស់​ខ្ញុំដែល​មាន​កំណត់ ប៉ុន្តែ ជា​ញឹក​ញាប់ ការ​មិន​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ គឺ​ជា​លទ្ធ​ផល​ដែល​ខ្ញុំ​ទទួល​បាន។

វត្ត​មាន​របស់​ព្រះ ដែល​ជា​គ្រូ​របស់​ខ្ញុំ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ។ ពេល​ដែល​ខ្ញុំ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​របស់​ព្រះ​យេស៊ូវ ការ​រស់​នៅ​របស់​ខ្ញុំ​ក៏​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ​ផង​ដែរ។​ ពេល​នោះ ខ្ញុំ​ក៏​បាន​បម្រើ​ដោយ​អំណរ ស្រឡាញ់​ដោយ​មិន​ទើសទាល់ ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ពរ​ដល់​ទំនាក់​ទំនង​របស់​ខ្ញុំ។​ ការ​នេះ​បាន​កើត​ឡើង ​គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ព្រះ​អង្គ​ថា “អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន…